សុន្ទរកថាបើកកិច្ចប្រជុំកំពូលពិភពលោកឆ្នាំ ២០២២ ស្ដីពី “សន្តិភាពនៅឧបទ្វីបកូរ៉េ”

ឯកឧត្តម លោកជំទាវ ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាល លោកជំទាវបណ្ឌិត ហាក់ ចាហាន មូន (Hak Ja Han Moon), សហស្ថាបនិកនៃសហព័ន្ធសន្តិភាពសកល ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី! ខ្ញុំមានសេចក្តីសោមនស្សរីករាយ និងកិត្តិយស ធ្វើជាសហប្រធាននៃកិច្ចប្រជុំកំពូលពិភពលោកឆ្នាំ ២០២២ ស្តីអំពី «សន្តិភាពនៅឧបទ្វីបកូរ៉េ»។ ខ្ញុំសូមអរគុណដោយស្មោះចំពោះសហព័ន្ធសន្តិភាពសកល (UPF) សម្រាប់ការផ្តល់បដិសណ្ឋារកិច្ចដ៏កក់ក្ដៅចំពោះរូបខ្ញុំ និងគណៈប្រតិភូរបស់ខ្ញុំ ក៏ដូចជាចំពោះការរៀបចំកិច្ចប្រជុំកំពូលដ៏អស្ចារ្យនេះ។ ខ្ញុំសូមថ្លែងអំណរគុណជាពិសេសចំពោះប្រតិភូកិត្តិយសទាំងអស់ចំពោះជំនឿទុកចិត្ត ការចូលរួម និងការប្តេជ្ញាចិត្ត លើដំណើរការសន្តិភាពនៅលើឧបទ្វីបកូរ៉េ ដូចដែលបានឆ្លុះបញ្ចាំងតាមរយៈការចូលរួម នៅក្នុងកិច្ចប្រជុំកំពូលពិភពលោកនេះ។ វត្តមាន និងការរួមចំណែករបស់ឯកឧត្តម, លោកជំទាវ, ភ្ញៀវកិត្តិយស នៅថ្ងៃនេះ គឺពិតជាការតំណាងឱ្យកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់យើង ក្នុងការស្វែងរកបុព្វហេតុដ៏មានតម្លៃនេះ ដែលនោះគឺជាបុព្វហេតុនៃសន្តិភាព។ ឆ្នាំនេះជាខួបលើកទី ៧២ ឆ្នាំ នៃសង្គ្រាមកូរ៉េ ដែលបានចាប់ផ្តើមនៅថ្ងៃទី ២៥ ខែ មិថុនា ឆ្នាំ ១៩៥០។ សង្រ្គាមបានបញ្ចប់ដោយកិច្ចព្រមព្រៀងឈប់បាញ់ នៅថ្ងៃទី ២៧ … Continue reading សុន្ទរកថាបើកកិច្ចប្រជុំកំពូលពិភពលោកឆ្នាំ ២០២២ ស្ដីពី “សន្តិភាពនៅឧបទ្វីបកូរ៉េ”